| បើយើងបានឈ្លោះនិងភ័ក្តិមិត្ត | ចូរមើលអ្នកជិតគ្មានអ្នកស្នេហ៍ | |
| បើរៀនសៀវភៅធ្ងន់ជាងគេ | ចូរគន់រិះរេអ្នកអត់រៀន | ។ |
| បើយើងបានការងារលំបាក | មើលអ្នកតោកយ៉ាកដែលនៅកៀន | |
| ថ្វីបើតែការងាររកគ្មាន | នេះយើងបានមានការងារធ្វើ | ។ |
| បើយើងនឿយហត់អស់កម្លាំង | ចូរប្រុងចិត្តតាំងមើលអ្នកឈឺ | |
| ទោះមានការងារពុំអាចធ្វើ | យើងមានការធ្វើសំណាងណាស់ | ។ |
| បើយើងរកប្រាក់ដុល្លាគ្មាន | មើលអ្នកសុំទានទាំងក្មេងចាស់ | |
| ខោអាវមួយកំប្លេចាស់ចាស់ | យើងមានខោផ្លាស់អាវម៉ូដថ្មី | ។ |
| បើយើងធ្វើការងារខុសឆ្គង | ចូរកុំចងរងទុក្ខចិត្តអី | |
| ថានេះជាបទពិសោធន៍ថ្មី | ខុសត្រូវផងក្តីរឿងធម្មតា | ។ |
| បើជីវិតនេះធ្លាក់ដុនដាប | មើលអ្នកដែលយ៉ាប់រងទុក្ខា | |
| ធំជាងយើងលើសគណនា | នៅមានជីវ៉ាលើលោកិយ | ។ |
| ដោយ ឈន់ សុទ្ធិពង្ស | ||
Monday, April 14, 2008
អោយកម្លាំងចិត្តខ្លួនឯង
9:43 AM សរសេរដោយៈ Chhuongចំណាត់ក្រុម: ប្រភេទលើកទឹកចិត្ត
| បើយើងបានឈ្លោះនិងភ័ក្តិមិត្ត | ចូរមើលអ្នកជិតគ្មានអ្នកស្នេហ៍ | |
| បើរៀនសៀវភៅធ្ងន់ជាងគេ | ចូរគន់រិះរេអ្នកអត់រៀន | ។ |
| បើយើងបានការងារលំបាក | មើលអ្នកតោកយ៉ាកដែលនៅកៀន | |
| ថ្វីបើតែការងាររកគ្មាន | នេះយើងបានមានការងារធ្វើ | ។ |
| បើយើងនឿយហត់អស់កម្លាំង | ចូរប្រុងចិត្តតាំងមើលអ្នកឈឺ | |
| ទោះមានការងារពុំអាចធ្វើ | យើងមានការធ្វើសំណាងណាស់ | ។ |
| បើយើងរកប្រាក់ដុល្លាគ្មាន | មើលអ្នកសុំទានទាំងក្មេងចាស់ | |
| ខោអាវមួយកំប្លេចាស់ចាស់ | យើងមានខោផ្លាស់អាវម៉ូដថ្មី | ។ |
| បើយើងធ្វើការងារខុសឆ្គង | ចូរកុំចងរងទុក្ខចិត្តអី | |
| ថានេះជាបទពិសោធន៍ថ្មី | ខុសត្រូវផងក្តីរឿងធម្មតា | ។ |
| បើជីវិតនេះធ្លាក់ដុនដាប | មើលអ្នកដែលយ៉ាប់រងទុក្ខា | |
| ធំជាងយើងលើសគណនា | នៅមានជីវ៉ាលើលោកិយ | ។ |
| ដោយ ឈន់ សុទ្ធិពង្ស | ||
Subscribe to:
Post Comments (Atom)


5 មតិយោបល់:
ពិតជាស្អាតមែនទែន Blog នេះ Logo រចនា
មានភាពទាក់ទាញមែន ។ បានចូលទស្សនាហើយ
ពិតជាឈានជើងចេញមិនចង់រួចទេ ។
សួរស្តី ប្លកនេះធ្វើឲយខ្ញុំចាប់អារម្ណ៍ហើយសូមសរសើរ។ខ្ញុំចង់ធ្វបង្កើតប្លក
មួយដែរតែធ្វើើិនកើតដោយក្មានសមត្ថភាព
ជួបគ្នាលើកក្រោយ។
Thank for sharing.
why i can't see the letters?
ខ្ញុំពិតជាចូលចិត្តកំណាព្យនេះណាស់ មានន័យមែន។
Post a Comment